ពលរដ្ឋមួយចំនួន​បានប្រមូលផ្តុំគ្នាច្រើន​ ទទួលទានអាហារ និងភេសជ្ជៈផ្សេងៗ នៅតាម​ឆ្នេរសមុទ្រខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២១​ បានចុះបំបែកប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នាជួបជុំទទួលទានអាហារ និងភេសជ្ជៈផ្សេងៗ មានគ្រឿងស្រវឹងជាដើម ដែលមានការជួបជុំគ្នាច្រើន នៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួនា នាខេត្តព្រះសីហនុ ផ្ទុយនឹងបំរាមហាមឃាត់ ​របស់រាជរដ្ឋាភិបាល ស្តីពីការបិទរមណីយដ្ឋានទេសចរណ៍ជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។

​សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ឃើញមានប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាជួបជុំពិសា​អាហារ និងគ្រឿងស្រវឹងផ្សេងៗ ដោយបានប្រមូលផ្តុំគ្នាច្រៀងលេង នៅតាមឆ្នេរសមុទ្រមួយចំនួនរួមមាន៖ ​ឆ្នេរអូរឈើទាល២ និងនៅឆ្នេរអូរត្រេះជាដើម ដោយមិនព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩នោះទេ។ ហើយថា ករណីនេះ អាជ្ញាធរនឹងចាត់វិធានការបញ្ឈប់ និងឈានទៅដល់ការដាក់ពិនយ័បន្ថែមទៀត ចំពោះអ្នករឹងទទឹង មិនចូលរួមអនុវត្តន៍បំរាម ឬបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនោះទេ៕

អត្ថបទដែលជាប់ទាក់ទង