សារណែនាំបន្ទាន់ របស់លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព..

រាជធានីភ្នំពេញ៖ សារណែនាំបន្ទាន់ របស់លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ កាលពីថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ២០២១។

ខាងក្រោមនេះ ជាសារណែនាំទាំងស្រុង របស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖

“ខ្ញុំសូមអំពាវនាវ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​​ សុំរក្សាភាពស្ងប់ស្ងៀម​ ជាជាងសម្រុកទៅផ្សារ ដែលបង្កេីតបានជាភាពកកកុញមនុស្សច្រេីន​ ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡេីងថែមទៀតដល់បងប្អូន ក្នុងការឆ្លងវីរុសកូវីដ-១៩​។ ​បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩​ បានគ្រប់ពេលនៅពេល ដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ​ ឫកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡេីង​ ហេីយមិនមានពាក់ម៉ាស់​ និងលាងដៃញឹកញាប់ទេនោះ។ សូមត្រូវចងចាំថា​ វីរុសកូវីដ-១៩​ សប្បាយចិត្តខ្លាំង​ ចូលចិត្តខ្លាំង​ និងពេញចិត្តជាទីបំផុត​ ក្នុងការដេីរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត​ បានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់​ ឬសម្លាប់វីរុសដ៏សាហាវនេះនោះ។ សុំជឿជាក់លេីវិធានការ របស់រាជរដ្ឋភិបាល​ ដែលមានការគិតគូរត្រឹមត្រូវ​ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការ​រក​ម្ហូបអាហារទទួលទាននោះឡេីយ​។ សូមចូលរួមអនុវត្តវិធានការ​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងការពារកូវីដ-១៩​ + ​ចូលឆ្នាំនៅផ្ទះ​ ដេីម្បីឈ្នះការវ៉ៃលុកកូវីដ-១៩​ ដោយបុគ្គលមានការទទួលខុសត្រូវខ្ពស់ សម្រាប់សុខភាពផ្ទាល់ខ្លួន​ សុខភាពគ្រួសារខ្លួន​ និងដេីម្បីសហគមន៍យេីង​”៕

Urgent Message to public from H. E. Dr. Or Vandine, Secretary of State, Spokesperson of MoH, and Chairperson of Adhoc Committee for COVID-19 vaccination throughout the country on 14 April 2021៖
I urge all citizens to remain calm rather than rushing to the market, which creates an overcrowding that increases the risk of transmitting COVID-19 virus. .You can be infected with COVID -19 at any time when the place is too crowded or where there is no individual distancing one and a half meters from one person to another and there is no wearing mask, frequently hand washing. Remember that COVID-19 virus is very happy, very likely and very happy to easily passing it from one person to another without any barrier or any mean to kill this deadly virus . Please believe in the measures of the Royal Government that have the right mindset and will not close down everything so that there may be a way to allow people to find food to eat. Please participate in the implementation of 3 do’s + 3 don’t + vaccination against COVID-19 + New Year at home to win the Covid-19 that under the individuals with high responsibility for your own personal health, family health and for our community.
Thank you very much and New Year at Home!

អត្ថបទដែលជាប់ទាក់ទង