លោកស្រី ឱ វណ្ណឌីន៖ យេីងត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល​កូវីដ-១៩​ ដេីម្បីចៀសផុតពីជ្រោះមរណ:​ ដោយ​ជំងឺដ៏កាចសាហាវនេះ

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល គឺ លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា យេីងត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល​កូវីដ-១៩​ ដេីម្បីចៀសផុតពីជ្រោះមរណ:​ ដោយសារជំងឺដ៏កាចសាហាវ ដែលនៅចំពោះមុខយេីងទាំងអស់គ្នា។

លោកស្រីបន្តថា ធ្វេីសកម្មភាពរួមគ្នា​ ដេីម្បីប្រយុទ្ធនឹងវីរុសកូវីដ-១៩​ សម្រាប់ការរស់នៅល្អប្រសេីរនៅថ្ងៃស្អែក​ សម្រាប់ឆ្នាំល្អ​ប្រសេីរ​ និងសម្រាប់អនាគតល្អប្រសេីរ។ សិទ្ធិរបស់អ្នក​ គឺជាសិទ្ធិ ដែលត្រូវបានការពារពីការចម្លងវីរុសកូវីដ-១៩​ ពីបុគ្គលម្នាក់​ទៅបុគ្គលម្នាក់ទៀត។ ​ដូច្នេះ​ យេីងទាំងអ់គ្នា ត្រូវអនុវត្តសិទ្ធិរបស់យេីងក្នុងការវាយបកធ្វេីឱ្យវីរុសកូវីដ-១៩​ ទទួលរងនូវការបរាជ័យ​ ដោយស្នាដៃពួកយេីងទាំងអស់គ្នា។ សូមមានសុវត្ថិភាពល្អទាំងអស់គ្នា​ ដោយនៅផ្ទះ..។

Good morning! Act together to fight COVID-19 virus for better tomorrow, better year, and better future. Your right is my right to have protection a virus transmission from one person to another one. So, we all must exercise our right to defeat COVID-19. Stay Safe-Stay Home.

អត្ថបទដែលជាប់ទាក់ទង