លោក​ ស​ ថេត​​ ​​ចុះ​ពិនិត្យ​ផ្ទាល់តាម​គោលដៅបិទខ្ទប់ធំៗទាំង​៩កន្លែង​ នៅជាប់ព្រំប្រទល់​ខេត្តកណ្តាល​

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​​ចុះត្រួតពិនិត្យ និងសួរសុខកងកម្លាំង ដែលប្រចាំការតាមគោលដៅបិទខ្ទប់ នៅតាមព្រំប្រទល់ខេត្តកណ្តាល ​ដេីម្បីជាការលេីកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ​ ក៏ដូចជាការទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានអង្គភាពមួយរូប​ និងដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ​ មិនថាពេលថ្ងៃ​ ឬពេល​យប់​នោះទេ។

សកម្មភាពនេះ បានធ្វើឡើងនៅម៉ោង ៨:០០នាទី ​ដល់ម៉ោង ១១:០០នាទីយប់ ថ្ងៃទី​១៥ ខែមេសា ដោយលោកឧត្តមសេនីយ៍ឯក​ ស​ ថេត​​ បាន​ចុះត្រួតពិនិត្យ​ផ្ទាល់តាមបណ្តាគោលដៅបិទខ្ទប់ធំៗទាំង ០៩​ ដែលជាប់ព្រំប្រទល់ជាមួយខេត្តកណ្តាល​ ដេីម្បីសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យមេីលស្ថានភាពជាក់ស្តែង​តាមទីតាំងនីមួយៗ​ ហើយក៏​ដេីម្បីជាការលេីកទឹកចិត្តដល់មន្ត្រីក្រោមឱវាទទាំងអស់ ដែលបានលះបង់ក្នុងការបំពេញភារកិច្ចជូនសង្គមជាតិ​ ក៏ដូចជាជូនប្រជាពលរដ្ឋ​ ២៤ម៉/២៤ម៉​ ដោយមិនខ្លាចនឿយហត់​​ ជាពិសេស​ដេីម្បីចូលរួមក្នុងការបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​ ឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង