ថ្ងៃសុក្រនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មី​២៦២នាក់​ និង​ជាសះស្បេីយ​៧៤នាក់​​

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២១ បង្ហាញថា​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​​ថ្មីចំនួន​ ២៦២នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៧៤នាក់​។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៦២នាក់ គឺសុទ្ធតែជាការឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ​ ចំនួន ២៣២នាក់, ខេត្តព្រះសីហនុ ​ចំនួន ១២នាក់, ខេត្តកណ្ដាល ចំនួន ០៤នាក់, ខេត្តព្រៃវែង ០២នាក់, ខេត្តពោធិ៍សាត់ ០២នាក់, ខេត្តសៀមរាប ០២នាក់, ខេត្តតាកែវ ០២នាក់, ខេត្តកំពង់ចាម ០២នាក់, ខេត្តត្បូងឃ្មុំ ០១នាក់, ខេត្តកំពង់ស្ពឺ ០១នាក់, ខេត្តកំពង់ធំ ០១នាក់ និងខេត្តស្វាយរៀង ០១នាក់។

ក្រសួងសុខាភិបាល​ បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបមានចំនួន ៥៤៨០​នាក់។ អ្នកជាសះស្បើយមានចំនួន ២៣៩៣​នាក់។ អ្នកកំពុងព្យាបាល មានចំនួន ៣០៤៤នាក់ និងស្លាប់ចំនួន ៣៨​នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង