រដ្ឋបាលខេត្តព្រះសីហនុថា រកឃើញអាជីវករ​១១នាក់​ទៀត ​នៅផ្សារលើឆ្លងជំងឺកូវីដ-១៩​​

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង​ដល់បងប្អូនប្រជាពលរដ្ឋ ​ឲ្យបានជ្រាបថា ​កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១​ ​ក្រុមឆ្លើយតបបន្ទាន់ ​នៃមន្ទីរសុខាភិបាលខេត្តនេះ បានយកវត្ថុសំណាកពីអាជីវករ​លក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ​ យកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយលទ្ធផល​បានបញ្ជាក់ថា បងប្អូនអាជីវករចំនួន ១១នាក់​បន្ថែមទៀត លក់ដូរនៅផ្សារ​លើនេះ មានវិជ្ជមានវីរុសកូវីដ-១៩​។

បងប្អូនអាជីវករទាំង ១១​នាក់ខាងលើ គឺជាអ្នកដែលមានការពាក់ព័ន្ធ​ជាមួយស្ត្រីជនជាតិខ្មែរ ចំនួន០២នាក់ ជាអ្នកជំងឺកូវីដ-១៩ (ឈ្មោះ សុខ គន្ធា ហៅ ស្រីពៅ អាយុ​៣០ឆ្នាំ លក់គ្រឿងសមុទ្រ តូបលេខ៨៩០ និងឈ្មោះ សុខ ស្រីនាង អាយុ​៤២ឆ្នាំ លក់គ្រឿងសមុទ្រ តូប
លេខ​៨៦៨) នៅផ្សារលើ ក្រុងព្រះសីហនុ។

អាជីវករទាំង ១១នាក់ ខាងលើរួមមាន៖

១- ស្ត្រីឈ្មោះ ឡុង ចាន់ឌី អាយុ ៣៤ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៦៩ ផ្សារលើ ក្រុងព្រះសីហនុ​

២- ស្ត្រីឈ្មោះ សុខ ធាវី អាយុ ៣២ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៨៩ ផ្សារលើ ក្រុងព្រះសីហនុ​

៣- ស្ត្រីឈ្មោះ ចាប នួន អាយុ ៣៨ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៧ ផ្សារលើ ក្រុងព្រះសីហនុ​

៤- ស្ត្រីឈ្មោះ មុំ ណាង អាយុ ៥៨ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៧១ ផ្សារលើ ក្រុងព្រះសីហនុ​

៥- ស្ត្រីឈ្មោះ ឈា សុភា អាយុ ៣៩ឆ្នាំ អាជីករលក់ដូរ តូបលេខ៩០៧ ផ្សារលើ ក្រុងព្រះសីហនុ​

៦- ស្ត្រីឈ្មោះ ម៉ៅ ពេជ្ររ៉ា អាយុ ៣១ឆ្នាំ អាជីករលក់ដូរ តូបលេខ៩១០ ផ្សារលើ ក្រុងព្រះសីហនុ​

៧- ស្ត្រីឈ្មោះ ប៊ូ ចាន់ឡា អាយុ ៣៩ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៨ ផ្សារលើ ក្រុងព្រះសីហនុ​

៨- បុរសឈ្មោះ ស៊ីវ វិចិត្យ អាយុ ៤៣ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៨ ផ្សារលើ ក្រុងព្រះសីហនុ​

៩- បុរសឈ្មោះ ប៊ូ មករា អាយុ ២៥ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៨ ផ្សារលើ ក្រុងព្រះសីហនុ​

១០- ស្ត្រីឈ្មោះ លឹម ហ៊ា អាយុ ៤១ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៨៨ ផ្សារលើ ក្រុងព្រះសីហនុ​

១១- បុរសឈ្មោះ រិទ្ធី ទិត្យតុលា អាយុ ១៧ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៨៨ ផ្សារលើ ក្រុងព្រះសីហនុ​

បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ ទាំង១៣នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សេចក្តីជូនដំណឹង ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលទៅកាន់ទីតាំងតូបលក់​ដូរ ដូចបានរៀបរាប់ខាងលើនេះ ជាពិសេសតូបលក់ដូរគ្រឿងសមុទ្រស្រស់ នៅផ្សារលើ ក្រុងព្រះសីហនុ ឬធ្លាប់បានពាក់ព័ន្ធ​ ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ទាំង ១៣នាក់ ដែលឆ្លងជំងឺកូវីដ-១៩ សូមប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅផ្សារលើ ក្រុងព្រះសីហនុ នៅវេលាម៉ោង ០៣​នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ
២០២១​​នេះ ឲ្យបានឆាប់បំផុត។

​បន្ថែមលើនេះ ចំពោះអ្នកពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន​ជាប្រចាំ​, រូវពិនិត្យកម្ដៅយ៉ាងតិច ០២ដងក្នុងមួយថ្ងៃ, ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវចូលរួមអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ឱ្យបានជាប្រចាំ។ ហើយថា ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី មានដូចជា៖ ឡើងកម្ដៅលើសពី ៣៧អង្សាសេ, ក្អកកណ្តាស់, ហៀរសំបោរ, ឈឺបំពង់ក, មានកំហាក និង ថប់ដង្ហើមជាដើម សូមប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទ ០១២ ៧៩៤ ៨៩៦ ឬ ០១៦ ៥២៦ ៥២០៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង