រដ្ឋបាលខេត្តព្រះសីហនុ ​កែតម្រូវ​​សេចក្តីជូនដំណឹង ស្តីពីលទ្ធផលតេស្តសំណាក​​អាជីវករផ្សារលើ វិជ្ជមានមេរោគកូវីដ-១៩ ពី១១នាក់ មក៦នាក់វិញ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមកែតម្រូវព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងសេចក្តីជូនដំណឹងអំពីលទ្ធផលតេស្តសំណាកលើអាជីវករផ្សារលើ ដោយកន្លងមករដ្ឋបាលខេត្ត បានជូនដំណឹងអំពីលទ្ធផលតេស្តសំណាក បញ្ជាក់ថា មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់ បន្ទាប់ពីត្រួតពិនិត្យឡើងវិញ ឃើញ​មានតែអាជីវករ​ចំនួន០៦នាក់​ប៉ុណ្ណោះ ដែលមានវិជ្ជមានកូវីដ-១៩ ក្រោយពីមានការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឈ្មោះ សុខ គន្ធា និងឈ្មោះ សុខ ស្រីនាង។

ដោយឡែក ចំពោះអាជីវករចំនួន ០៥នាក់ផ្សេងទៀត ពុំទាន់ទទួលបានលទ្ធផលបញ្ជាក់ថា វិជ្ជមានកូវីដ-១៩​នៅឡើយទេ ហើយកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅលំនៅដ្ឋានរៀងៗខ្លួន។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត សូមមកយកវត្ថុសំណាកឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍របស់យើង៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង