ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទាំងយប់ ទៅដឹកស្ត្រីរបួសធ្ងន់ម្នាក់នៅលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅម៉ោងជិត ០៧យប់ថ្ងៃសុក្រ ទី​១៦​ ខែ​មេសា​ ឆ្នាំ​២០២១នេះ​​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន G .T.V.C, Speed Boat Cambodia) ឲ្យទៅទទួលយកស្ត្រីម្នាក់ រស់នៅក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះ បានជួបគ្រោះថ្នាក់ចរាចរណ៍​ដួលខ្លួនឯង ដោយជិះម៉ូតូ​ ពីភូមិកោះតូច ឆ្ពោះភូមិដេីមថ្កូវ​។

លោកឧកញ៉ា បន្តថា ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹមភ្លាម រូបលោក ក៏បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីរងគ្រោះរូបនោះ នាំយកមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យព្យាបាលជំងឺភ្លាមៗដែរ។

ស្រ្តីរងគ្រោះមាន ឈ្មោះ សន ខេន​ អាយុ៥០ឆ្នាំ មានមុខរបរលក់បន្លែ ហើយបច្ចុប្បន្នរស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ពេលនេះ ស្ត្រីរងគ្រោះ បានដឹកតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC បញ្ជូនមកកាន់ផែ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបន្តដឹកតាមរថយន្តពេទ្យ ដើម្បីយកអ្នកជំងឺរូបនេះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង