រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មី​​​២៩១នាក់​ និង​ជាសះស្បេីយ​​​២៣នាក់- នៅភ្នំពេញ២២៨នាក់,ព្រះសីហនុ២៦នាក់..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មីចំនួន​ ២៩១នាក់​ និងអ្នកជាសះស្បេីយចំនួន​​២៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ​២៩០​នាក់ និងអ្នកដំណើរពីបរទេសចំនួន ០១​នាក់។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី គឺនៅរាជធានីភ្នំពេញ មានចំនួន ២២៨នាក់, ខេត្តព្រះសីហនុ ចំនួន ២៦នាក់, ខេត្តកណ្ដាល ចំនួន ១៤នាក់, ខេត្តតាកែវ ចំនួន ១២នាក់, ខេត្តស្វាយរៀង ចំនួន ០៨នាក់ និងខេត្តព្រៃវែង ០២នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៥៧៧១​នាក់, អ្នកជាសះស្បើយចំនួន ២៤១៦​នាក់, អ្នកកំពុងព្យាបាលចំនួន ៣៣១១​នាក់ និងមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩​ចំនួន ៣៩​នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន ​របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១៖

 

អត្ថបទដែលជាប់ទាក់ទង