ថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មី​៦១៨នាក់​ និង​ជាសះស្បេីយ​៦០នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា​ ឆ្នាំ២០២១​ បង្ហាញថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​​ថ្មីចំនួន​ ៦១៨នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៦០នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី គឺសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។​ ក្នុងនោះ រាជធានីភ្នំពេញ មានចំនួន ៤៩៣នាក់, ខេត្តព្រះសីហនុ ចំនួន ៧៥នាក់, ខេត្តកណ្ដាល ចំនួន ៣១នាក់, ខេត្ត​ស្វាយរៀង ចំនួន០៨នាក់, ខេត្តព្រៃវែង ចំនួន ០៥នាក់, ខេត្តកំពង់ស្ពឺ ចំនួន ០៣នាក់, ខេត្តតាកែវ ចំនួន ០២នាក់ និងខេត្តកំពង់ចាមចំនួន ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៦៣៨៩​នាក់។ អ្នកជាសះស្បើយមានចំនួន ២៤៧៦​នាក់។ អ្នកកំពុងព្យាបាល មានចំនួន ៣៨៦៥​នាក់ និងអ្នកមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន​ ៤៣​នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង