រដ្ឋបាលខេត្តព្រះសីហនុ៖ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៧៥នាក់ គឺមាន៧១នាក់ពាក់ព័ន្ធអាជីវករលក់ដូរ​ក្នុង​ផ្សារលើ..

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសេចក្តីជូនដំណឹងពីឈ្មោះអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ចំនួន ៧៥នាក់​ទៀត ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ តាមរយៈការយកវត្ថុសំណាក​ធ្វើតេស្តរកមេរោគកូវីដ-១៩ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២១។ ហើយចេញលទ្ធផលចេញ​ពីមន្ទីរពិសោធ៍ ​កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ​បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧៥​នាក់នេះ គឺមានចំនួន ៧១នាក់ ជាអាជីវករលក់ដូរ​នៅក្នុង​ផ្សារលើ និងក្រុមគ្រួសារ ហើយអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ០៤នាក់ទៀត គឺជាប្រជាពលរដ្ឋ រស់នៅទំនប់រលក ក្រុងព្រះសីហនុ។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១៖

 

អត្ថបទដែលជាប់ទាក់ទង