ផ្សារមួយចំនួនក្នុងខេត្តព្រះសីហនុ មិនទាន់រក្សាគម្លាតសុវត្ថិភាព១០០%នៅឡើយទេ រួមមាន៖ផ្សារពាណិជ្ជកម្មជាដើម..

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ពីខេត្តជាប់មាត់សមុទ្របានឲ្យដឹងថា អាជីវករ និងប្រជាពលរដ្ឋ ដែលជាអតិថិជន ​ចូលទៅទិញទំនិញ បន្លែ ត្រីសាច់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ នៅតាមផ្សារមួយចំនួន នាខេត្តព្រះសីហនុ នៅមិនទាន់បានរក្សាគម្លាត់សុវត្ថិភាព ឲ្យបានមួយរយភាគរយ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាលនៅឡើយទេ។ ជាក់ស្តែងផ្សារពាណិជ្ជកម្ម ស្ថិតក្នុងចំណោមផ្សារច្រើនទៀត នាខេត្តព្រះសីហនុ គឺគេសង្កេតឃើញថា ប្រជាពរដ្ឋ ដែលចូល​ទៅ​​ទិញទំនិញផ្សេងៗ ក្នុងផ្សារនេះ នៅមិនទាន់​រក្សាគម្លាត់សុវត្ថិភាព ឲ្យស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង