ស្ត្រី​ឈ្មោះ សេះ ចន្ធូ រស់នៅឃុំបឹងតាព្រហ្ម ​អាជីករ​ផ្សារលើវិជ្ជមានជំងឺកូវីដ-១៩ សូមអ្នកពាក់ព័ន្ធទៅធ្វើតេស្តសំណាក

ខេត្តព្រះសីហនុ៖ អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា បានឲ្យដឹង​តាមបណ្តាញសង្គមហ្វេសប៊ុក របស់លោក​​ថា យោងតាមលទ្ធផលវិភាគ​សំណាក​រកមេរោគជំងឺ​កូវីដ-១៩ កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានរក​ឃើញស្ត្រី​ឈ្មោះ សេះ ចន្ធូ មានទីលំនៅភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាអាជីករលក់ដូរ នៅក្នុង​ផ្សារលើ ក្រុងព្រះសីហនុ “វិជ្ជមានជំងឺកូវីដ-១៩”។

ផ្តើមពីបញ្ហានេះ លោកអភីបាល បាន​ស្នើដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃនប់ ជាពិសេសបងប្អូនអ្នករត់តាក់ស៊ី ផ្សារវាលរេញ-ផ្សារលើ ក្រុងព្រះសីហនុ ដែលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយអ្នកជំងឺ​កូវីដ-១៩ខាងលើ ត្រូវរាយកាណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ​ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ឲ្យបានទាំងអស់គ្នា នៅវេទិកា៧មករា តាមផ្លូវឯករាជ្យ ក្រុងព្រះសីហនុ រៀងរាល់ម៉ោងធ្វើការ រួមទាំងថ្ងៃឈប់សម្រាកផងដែរ។ ជាងនេះទៀត ក៏ត្រូវធ្វើចត្តាឡីស័ក នៅតាមលំនៅឋាន របស់ខ្លួន ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល រយៈពេល១៤ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង