រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​៦២៤នាក់​ និង​ជាសះស្បេីយ​៤៨នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃ​ទី១៩ ខែមេសា​ ឆ្នាំ២០២១​ បង្ហាញថា មានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦២៤នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៤៨នាក់។ ក្នុងនោះ រាជធានីភ្នំពេញ មានចំនួន ៤៦៥នាក់, ខេត្ត​ព្រះសីហនុ មានចំនួន ១៤៤នាក់, ខេត្តតាកែវ ចំនួន ១០នាក់, ខេត្តស្វាយរៀង ០៣នាក់, ខេត្តកំពង់ចាម ចំនួន ០១នាក់ និងខេត្តពោធិ៍សាត់ ចំនួន ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧០១៣​នាក់, អ្នកជាសះស្បើយចំនួន ២៥២៤​នាក់, អ្នកកំពុងព្យាបាលចំនួន ៤៤៣៩​នាក់ និង អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ៤៥​នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង