ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនកម្លាំងប្រជាការពារសង្កាត់៣ ចំនួន១៦២នាក់..

ខេត្តព្រះសីហនុ៖ លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ជូនដល់កម្លាំងប្រជាការពារសង្កាត់លេខ៣ ចំនួន១៦២នាក់ ដែលកំពុងជួបប្រទះការខ្វះខាតជីវភាព ក្នុងអំឡុងពេលកំពុងមូលដ្ឋាននេះ កំពុងរាតត្បាត ដោយជំងឺកូវីដ-១៩។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថម្ភ កុំព្យូទ័រ និង ម៉ាសុីនព្រីន មួយឈុតទៀតជូនដល់ សាលាសង្កាត់លេខ៣
សម្រាប់ប្រើប្រាស់ លើការងារប្រចាំថ្ងៃផងដែរ។

សម្ភារៈ ដែលលោកឧកញ៉ា ទៀ វិចិត្រ បានជួយឧបត្ថមជូ សាលាសង្កាត់លេខ៣ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រួមមាន៖

១- អង្ករ ចំនួន ៣២៤០គីឡូក្រាម
២- ទឹកសុទ្ធ ១៦២កេស
៣- មី ១៦២កេស
៤- ទឹកត្រី ១៨កេស = ៣២៤ដប
៥- ទឹកស៊ីអ៉ីវ ១០៨យូ = ៦៤៨ដប
៦- ប្រេងឆា ១៦២ដប
៧- ត្រីខកំប៉ុង ១០កេសធំ
៨- កុំព្យូទរ័ ០២ គ្រឿង
៩- printer ០១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង