សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី បានចាក់វ៉ាក់សាំង​ Astra Zeneca ដូសទី២រួចហើយ នៅព្រឹកថ្ងៃទី២០ ខែមេសានេះ

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ឬផេក ផ្លូវការរបស់សម្តេចថា ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​ខាងមុខនេះ ខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២១​នេះ។
សម្តេចបន្តថា លើកនេះ សម្តេច មិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយា និងកូនស្រីពៅ ខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយា ទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២ នៃវ៉ាក់សាំង Sinovac។

សម្តេចតេជោ បន្តថា “ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។ រឿងដែលបារម្ភ តើខ្ញុំងងុយដេកដូច កាលចាក់ដូសទីមួយឬទេ? បើងងុយដេកឯកសារច្បាស់ជានៅលើតុ និងមិនបាន
ហាត់ប្រាណផងដែ”៕

អត្ថបទដែលជាប់ទាក់ទង