ក្រសួងការពារជាតិ៖ រកឃើញនាយទាហាន២នាក់ វិជ្ជមានជំងឺកូវីដ-១៩

ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញនាយទាហាន វិជ្ជមានកូវីដ-១៩

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១នេះ បានឲ្យដឹងថា រកឃើញនាយទាហាន ឈ្មោះ ភៀក ប៊ុនឈឿន អត្តលេខ​០១៣៦៨៥ ឋានន្តរសក្តិឧត្តមសេនីយ៍ទោ មុខងារ នាយករង នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ មានលំនៅដ្ឋាន ភូមិមិត្រភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១៧ ខែមសេសា ឆ្នាំ ២០២១ និងកញ្ញា អ៊ួង សុវ៉ាន់ដារ៉ា អត្តលេខ១៩២០០៦ ឋានន្តរសក្តិ វរសេនីយ៍ទោ មុខងារ នាយផ្នែកកិច្ចការនារី ការិយាល័យអប់រំចិត្តសាស្ត្រ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ទីលំនៅបច្ចុប្បន្ន ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២១។

បញ្ជាក់៖ អ្នកជំងឺទាំង ០២នាក់ ធ្លាប់បានចាក់វ៉ាក់សាំងចំនួន ០២លើករួចហើយ។

ក្រោយទទួលបាន សេចក្តីប្រកាសព័ត៌មានខាងលើនេះ សូមនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ត្រូវអនុវត្តតាមវិធានការការពារ​កូវីដ-១៩​ របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង