រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មី​៤៣១នាក់​ និង​ជាសះស្បេីយ​​​៣១នាក់, ភ្នំពេញ២៧១នាក់-ព្រះសីហនុ១៣៣នាក់..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ បង្ហាញថា ​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មីចំនួន​ ៤៣១នាក់​ និងមានអ្នកជាសះស្បេីយ​ ចំនួន​៣១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ មានចំនួន ៤២៩​នាក់ និង អ្នកដំណើរពីបរទេស ចំនួន ០២​នាក់។ ចំណែកអ្នកឆ្លងសហគមន៍ទាំង ៤២៩នាក់ រួមមាន៖ រាជធានីភ្នំពេញ ចំនួន ២៧១នាក់, ខេត្តព្រះសីហនុ ចំនួន ១៣៣នាក់, ខេត្តកណ្ដាល ចំនួន ១០នាក់, ខេត្តកំពង់ចាម ០៤នាក់, ខេត្តតាកែវ ចំនួន ០៤នាក់, ខេត្តព្រៃវែង ចំនួន ០២នាក់, ខេត្តត្បូងឃ្មុំ ចំនួន ០១នាក់, ខេត្តស្វាយរៀង ចំនួន ០១នាក់, ខេត្តកំពង់ឆ្នាំង ចំនួន ០១នាក់, ខេត្តកំពង់ធំ ចំនួន ០១នាក់ និងខេត្តកំពត ចំនួន ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៤៤៤​នាក់, អ្នកជាសះស្បើយចំនួន ២៥៥៥​នាក់, អ្នកកំពុងព្យាបាល ចំនួន ៤៨៣៥​នាក់ និងអ្នកស្លាប់ដោយជំងឺកូវីដ-១៩ សរុបមានចំនួន ៤៩​នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​២០ ខែមេសា ឆ្នាំ ២០២១៖

អត្ថបទដែលជាប់ទាក់ទង