​នគរបាល​ស្រុក​ឈូក ​ឃាត់រថយន្តសាំងយ៉ុងមួយគ្រឿង ដឹកជនជាតិចិន​១១​នាក់ ចេញ​ពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះមក​ខេត្ត​កំពត​ ល្មើសបំរាមរដ្ឋាភិបាល

ខេត្តកំពត៖ សមត្ថកិច្ចនគរបាលខេត្តកំពត បានផ្តល់ព័ត៌មានបឋមថា ​កាលពីម៉ោង ០៩ព្រឹកថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២១​ ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឈូក​ ​បានឃាត់រថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ​ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកបុរសជនជាតិចិនចំនួន​ ១១​នាក់ ចេញពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះមក​ខេត្ត​កំពត​ ដោយឆ្លងកាត់ភូមិសាស្ត្រ ឃុំតេជោអភិវឌ្ឍន៍​ ​ល្មើស​​នឹងបម្រាម​របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។

សមត្ថកិច្ចនគរបាលស្រុកឈូក បញ្ជាក់ថា ក្រោយសមត្ថកិច្ចឃាត់រថយន្តទាំងនោះ ដើម្បីឆែកឆេរ អ្នកបើកបររថយន្តខាងលើនេះ បម្រុងបើករថយន្តគេចចេញពីកម្លាំងសមត្ថកិច្ច រួចក៏ទុកឡានចោល ហើយបានរត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចបន្តថា ចំពោះករណីនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ បាននាំជនជាតិចិនទាំង ១១នាក់នោះ ទៅសាកសួរ និងអនុវត្តនីតិវិធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង