សម្តេច ហ៊ុន សែន សូមការរយោគយល់ពីប្រជាពលរដ្ឋ ចំពោះការលុបចោលការផ្តល់ប្រាក់៣០ម៉ឺនរៀល

រាជធានីភ្នំពេញ៖ នៅរាត្រីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់ នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះ សម្តេចតេជោ បានសុំការយោគយល់ពីប្រជាពលរដ្ឋ អំពីការលុបចោលការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ។ ក្នុងនោះមានដូចជា៖ អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។

កាលពីដើមខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ បានប្រកាសផ្តល់ជាសាច់ប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀល ដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាក។ ប៉ុន្តែនៅពេលនេះ ដោយសារចំនួនពលរដ្ឋជាច្រើនម៉ឺននាក់ កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំង២ ដែលក្នុងនោះ ក៏មានបងប្អូនមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័ក ដែលត្រូវការស្បៀងអាហារជាចាំបាច់ ទើបសម្តេចតេជោ សុំការយោគយល់ពីប្រជាពលរដ្ឋផ្តល់ជាស្បៀងអាហារជំនួសវិញ ព្រោះនៅពេលនេះ គឺចាំបាច់សំខាន់ខ្លាំងណាស់សម្រាប់ការរស់រាន។

សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានការយោគយល់ ចូលរួមដោះស្រាយបញ្ហារួមទាំងអស់គ្នា នៅក្នុងស្ថាភាព ដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ’១៩៕

អត្ថបទដែលជាប់ទាក់ទង