សន្តិសុខវ័យ៥២ឆ្នាំ​​នៅខេត្តកោះកុងម្នាក់ ព្រោះតែប្រញាប់ដល់ម៉ោង​ធ្វើការ បើកម៉ូតូលឿនបុកដើមឈើស្លាប់

ខេត្តកោះកុង៖ ​អធិការនគរបាលស្រុកមណ្ឌលសីមា លោក ជា សារិន បានឲ្យដឹងថា នៅម៉ោង ០៦ព្រឹកថ្ងៃទី២១ មេសា ២០២១នេះ មានបុរសវ័យ ៥២ឆ្នាំម្នាក់ បានបើកបរបុកដើមឈើស្លាប់ នៅនឹងកន្លែងកើតហេុត ដោយទំនងជាបើកបរប្រញាប់ ព្រោះ​ដល់ម៉ោងចូលធ្វើការ ​នៅក្នុងក្រុមហ៊ុនឯកជនមួយ មានទីតាំងនៅជិតព្រំដែនកម្ពុជា-ថៃ ​តាមបណ្តោយផ្លូវមួយកន្លែង ស្ថិតក្នុងភូមិ៣ ឃុំប៉ាក់ខ្លង។

លោកបន្តថា ដើមហេតុ នៃការស្លាប់ជនរងគ្រោះខាងលើនេះ ទំនងជា​គាត់ បារម្ភខ្លាចទៅមិនទាន់ម៉ោងចូលបម្រើការងារជាសន្តិសុខ នៅ​ក្បែរព្រំដែនចាំយាម ដោយបានបើកបរម៉ូតូលឿនពេករួចក៏ជ្រុលទៅបុកដើម​ឈើស្លាប់ខ្លួនឯងនៅនឹងកន្លែងតែម្តង។

លោកអធិការបន្តថា ​ជនរងគ្រោះឈ្មោះ ឈុន លី អាយុ៥២ឆ្នាំ មុខរបរជាកងសន្តិសុខក្រុមហ៊ុន LYP Group មានទីលំនៅបច្ចុប្បន្ននៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក​បញ្ជាក់ថា ​បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ច បានធ្វើកំណត់ហេតុរួច៕

អត្ថបទដែលជាប់ទាក់ទង