ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មីចំនួន ៤៤៦នាក់ និងមានឣ្នកជាសះស្បើយ​ចំនួន ១៣០នាក់ ស្លាប់៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២១នេះបញ្ជាក់ថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មីចំនួន ៤៤៦នាក់ និងមានឣ្នកជាសះស្បើយ​ចំនួន ១៣០នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នក​រកឃើញអ្នកឆ្លងថ្មី ចំនួន ៤៤៦នាក់ គឺសុទ្ធតែជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ ក្នុងនោះ រាជធានីភ្នំពេញចំនួន ៣៣១នាក់, ខេត្តព្រះសីហនុ ចំនួន ៨២នាក់, ខេត្តកណ្ដាល ចំនួន ២១នាក់, ខេត្តតាកែវ ចំនួន ០៥នាក់, ខេត្តកំពង់ស្ពឺ ចំនួន ០២នាក់, ខេត្តស្វាយរៀង ចំនួន ០១នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ០១នាក់, ខេត្តបាត់ដំបង ចំនួន ០១នាក់, ខេត្តកំពង់ចាម ចំនួន ០១នាក់ និងខេត្តព្រៃវែងចំនួន ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨១៩៣​នាក់, អ្នកជាសះស្បើយចំនួន ២៩២៤នាក់, អ្នកកំពុងព្យាបាលចំនួន ៥២០៤​នាក់ និងមានអ្នកស្លាប់ចំនួន ៥៩​នាក់។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​២២ ខែមេសា ឆ្នាំ ២០២១៖

អត្ថបទដែលជាប់ទាក់ទង