កម្លាំងនគរបាលខេត្តកំពត សហការជាមួយ​នគរបាលខេត្តកែប បង្ក្រាបករណីនាំមនុស្សឆ្លងដែន ពីខេត្តព្រះសីហនុ ឆ្ពោះទៅប្រទេសវៀតណាម

ខេត្តកំពត​៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០ល្ងាច កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបង្ក្រាបករណី​នាំមនុស្សឆ្លងចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅប្រទេសវៀតណាម​។

តាមចម្លើយ របស់ជនល្មើសឈ្មោះ សាន កប ភេទប្រុស អាយុ ៥២ឆ្នាំ ដែលមានទីលំនៅភូមិកំពង់ត្នោតឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់សមត្ថកិច្ចថា ករណីនេះ មានរថយន្តចំនួន ០២​គ្រឿង បានដឹកជនជាតិវៀតណាមចំនួន ០៧នាក់ រថយន្តម៉ាកហាយឡែនឌ័រ(ភ្នំពេញ ២X.២៦៩២) និងម៉ាកព្រូស (មិនចាំស្លាកលេខ)។ ម្ចាស់រថយន្តហាយឡែនឌ័រមានឈ្មោះ ប៉ិល ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរត់គេចខ្លួន និងទុករថយន្តឲ្យបងថ្លៃឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកទុកនៅក្រុមហ៊ុនផ្ទះប៉មធម្មជាតិ។

ករណីនេះ សមត្ថកិច្ចខេត្តកំពត បានធ្វើការឃាត់ខ្លួនជនល្មើសទាំងពីរនាក់ និងបន្តស្វែងរកបុគ្គលពាក់ព័ន្ធផ្សេងទៀត និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង