​រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសឈ្មោះអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨១នាក់ ដើម្បីឲ្យពលរដ្ឋពាក់ព័ន្ធទៅយកវត្ថុសំណាក..

ខេត្តព្រះសីហនុ៖ ​រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២១ ដើម្បីជម្រាបជូន​ប្រជាពលរដ្ឋ និងសាធារណជន ឲ្យបានដឹងអំពីឈ្មោះអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨១នាក់ នៅខេត្តព្រះសីហនុ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលបានជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ឲ្យទៅយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩ ឲ្យបានទាន់ពេល។

សេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលខេត្តព្រះសីះនុ បញ្ជាក់ថា យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ហើយអ្នកជំងឺកូវីដ-១៩ ចំនួន​៨១នាក់នេះ គឺជាករណីឆ្លងក្នុងសហគមន៍។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី​២២ ខែមេសា ឆ្នាំ ២០២១៖

អត្ថបទដែលជាប់ទាក់ទង