សម្តេច ស ខេង ឧបត្ថម្ភថវិកាជូនកម្លាំងនគរបាលជាតិ១២៤៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន២៨ម៉ឺនរៀល

រាជធានីភ្នំពេញ៖ សម្ដចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុងការពារតាមគោលដៅ និងប្រចាំការត្រៀមអន្ដរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល នូវថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរនាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភទាំងនេះ សម្ដេចក្រឡាហោម ស ខេង បានឧបត្ថម្ភតាមរយៈ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដា្ឋននគរ​បាលជាតិ​ ដើម្បីចាត់ចែងជូនដល់កងកម្លាំងទាំងអស់។ ហើយថា នាយឧត្តមសេនីយ៍ នេត សាវឿន ជាអ្នកជួយបែងចែកថវិកាទាំង​នេះ ជូនដល់កងកម្លាំងទាំងអស់ ដោយក្នុង០១នាក់ ទទួលបាន ២៨០,០០០ (ម្ភៃប្រាំបីម៉ឺនរៀល)៕

អត្ថបទដែលជាប់ទាក់ទង