រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៦៥៥នាក់​ និងជាសះស្បើយ​២២៤នាក់, ភ្នំពេញ៥២២-ព្រះសីហនុ១១៣នាក់..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន​៦៥៥នាក់​ និងជាសះស្បើយ​២២៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ មានចំនួន ៦៥៤​នាក់ និងអ្នកដំណើរពីបរទេសចំនួន ០១​នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីគឺរាជធានីភ្នំពេញមានចំនួន ៥២២នាក់, ខេត្តព្រះសីហនុ ចំនួន ១១៣នាក់, ខេត្តកណ្ដាល ចំនួន ០៥នាក់, ខេត្តតាកែវ ចំនួន ០៥នាក់, ខេត្តកំពង់ចាម ចំនួន ០៣នាក់, ខេត្តកែប ចំនួន ០៣នាក់, ខេត្តមណ្ឌលគិរី ចំនួន ០១នាក់, ខេត្តត្បូងឃ្មុំ ចំនួន ០១នាក់ និងខេត្តកំពង់ស្ពឺ ចំនួន ០១នាក់។

ដោយឡែក គិតត្រឹមព្រឹក​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន ៨៨៤៨​នាក់, អ្នកជាសះស្បើយ​ ៣១៤៨​នាក់, អ្នកកំពុងព្យាបាល​ ៥៦៣៣​នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ៦១​នាក់៕

អត្ថបទដែលជាប់ទាក់ទង