ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដកហូតឋានន្តរស័ក្ត និងលុបឈ្មោះឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ចេញពីក្របខ័ណ្ឌកងយោពលខេមរភូមិន្ទ

​រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានត្រាស់បង្គាប់ដកហូតឋានន្តស័ក្ត នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោពលខេមរភូមិន្ទ ចំពោះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ០២៣៦៣២ នាយទាហាន ថ្នាក់ឧត្តមសេណិ៍ នៃកងយោពលខេមរភូមិន្ទ។

គួររំលឹកថា ​លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកចំនួន ០៦នាក់ផ្សេងទៀត ត្រូវបានកម្លាំងចម្រុះខេត្តស្វាយរៀងចាប់ខ្លួន នៅម៉ោងប្រមាណ ៣ជិតភ្លឺព្រឹកថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១  ​នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ទាក់ទិនបទល្មើស​រត់ពន្ធជនជាតិ​ចិនចំនួន ២៨នាក់ ចេញពីខេត្តស្វាយរៀង ឆ្ពោះមកកាន់រាជធានីភ្នំពេញ ​​ប្រឆាំងនឹងបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបិទខ្ទប់ការធ្វើដំណើរចល័តឆ្លងកាត់រាជធានី-ខេត្តនានា នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ាររាតត្បាតជំងឺកូវីដ-១៩។

ទាក់ទិនករណីនេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ ក៏បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមនីតិវិធី ​ចំពោះ​ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ​​មានតួនាទីជាអនុប្រធានក្រុមការងារ ស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ​កងយោពលខេមរភូមិន្ទ បន្ទាប់ពីមន្ដ្រីយោធា​រូបនេះ ត្រូវសមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិន ចំនួន ២៨នាក់ រួចមក។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ ត្រាស់បង្គាប់ របស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង