រកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន៨នាក់រស់នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា មានប្រសាសន៍ថា តាមលទ្ធផលវិភាគសំណាករកមេរោគជំងឺកូវីដ-១៩ ចេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន០៨នាក់ រស់នៅស្រុកព្រៃនប់ មានឈ្មោះដូចខាងក្រោម៖

១- ពៅ ប៉ូលី ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ជាអ្នករត់តាក់ស៊ីវាលរេញ-ផ្សារលើក្រុងព្រះសីហនុ

២- វួច ធីម ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ជាអ្នករត់តាក់ស៊ីវាលរេញ-ផ្សារលើក្រុងព្រះសីហនុ

៣- ហួត ឡៃ ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

៤-ទៀង វួច ភេទប្រុស អាយុ៦៦ឆ្នាំ ទីលំនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់
៥- ខុម ប៉ុក ភេទស្រី អាយុ៣០ឆ្នាំ ទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ជាអាជីវករផ្សារលើក្រុងព្រះសីហនុ

៦- សឹម សុជាតា ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ជាអាជីវករផ្សារលើក្រុងព្រះសីហនុ

៧- លី សៀម ភេទស្រី អាយុ៤៥ឆ្នាំ ទីលំនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ជាអាជីវករផ្សារលើក្រុងព្រះសីហនុ

៨- ដែន រតនា ភេទស្រី អាយុ៣០ឆ្នាំ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ជាអាជីវករផ្សារចិនក្រុងព្រះសីហនុ

អភិបាលស្រុកព្រៃនប់ វានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកព្រៃនប់ ជាពិសេសបងប្អូនអ្នករត់តាក់ស៊ី ផ្សារវាលរេញ-ផ្សារលើក្រុងព្រះសីហនុ ដែលបានប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយកាណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកនៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការរួមទាំងថ្ងៃឈប់សម្រាក និងត្រូវធ្វើចត្តាឡីស័ក នៅលំនៅឋាន របស់ខ្លួន ឲ្យបានត្រឹមត្រូវក្នុងរយៈពេល១៤ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង