​សមត្ថកិច្ចចាប់​ជនជាតិចិនម្នាក់ ទាក់ទិន​បទល្មើសគ្រឿងញៀននៅតំបន់អូរត្រេះ​ ​

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ គឺលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កាលពី​ថ្ងៃទី ២៣​ ខែមេសា​ ឆ្នាំ​២០២១​​ សន្តិសុខនៅមណ្ឌលពាណិជ្ជកម្មចំរុះក្រុមហ៊ុនចិន(អូត្រេះ) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ទាក់ទិនករណីបទល្មើសគ្រឿងញៀន​ នៅចំណូចភូមិ​​៦​ សង្កាត់​លេខ​​៤​ ក្រុង-ខេត្តព្រះសីហនុ។

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យខាងលើនេះមានឈ្មោះ​ Li Yu​ ភេទ​ ប្រុស​ ឆ្នាំកំណេីត​​១៩៨៨​ ជនជាតិ​ចិន​ មុខរបរមិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ភូមិ​៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
ស្រុកកំណេីត​​-​ ខេត្តសឺសាន​ ប្រទេសចិន។

វត្ថុតាងរួមមាន៖ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ០៥​កញ្ចប់- ថ្នាំគ្រាប់​ ព៌ណផ្កាឈូក​ ២០គ្រាប់​ (WY) និង ទូរសព្ទ័​ ០១​គ្រឿង។ បច្ចុប្បន្នជនសង្ស័យជនជាតិចិនរូបនេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បី​សាកសួរ​ និង​​ឈានទៅកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង