លោក​ គឹម សន្តិភា​ព៖ បុគ្គលគេចមិន​ទៅយកវត្ថុសំណាក​វិភាគរកមេ​រោ​គកូវីដ-១៩ ​ត្រូវផ្តន្ទាទោ​ស​​​​​ពិន័យ​ពី១​លាន​​ទៅ៥​លាន​​រៀ​ល​​

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធ៌ម ​លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក កាលពីយប់ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ថា បុគ្គលដែលគេច​មិន​សហការជាមួយ មន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេ​រោ​គកូវីដ-១៩​ នឹងត្រូវផ្តន្ទាទោ​ស​​​ជា​ពិន័យអន្តរការណ៍ពី ១.០០០.០០០(មួយលាន)រៀល ទៅ៥.០​០០.​០០០​(ប្រាំ​លាន)​រៀ​ល​​។ ហើយថា ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ ក៏នៅតែតម្រូវឲ្យប្រជាពលរដ្ឋទាំងនោះ ត្រូវ​បំពេញកាតព្វកិច្ច​យកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩​ដដែល គឺមិនអាចគេចផុតបានទេ។

ការលើកឡើង របសលោក គឹម សន្តិភាព ខាងលើនេះ បានកើតឡើងស្របពេល រដ្ឋបាលសា​​លារាជធា​នីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រមូល​​សំណា​កតេស្តរកវីរុ​សកូវីដ-​១៩​ ចំពោះប្រជាពលរដ្ឋទាំងអស់ដែល​កំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហ​ម” នៅក្នុង​​រាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងយុត្តិធ៌មរូបនេះ បញ្ជាក់ថា សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាការកំណត់ជាកាតព្វកិច្ច ក្នុងការយកសំណាកសម្រាប់បងប្អូន ដែលកំពុងរស់នៅក្នុង«តំបន់ក្រហម»។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ នៅក្នុងមូលដ្ឋានជិនផ្ទះរបស់ខ្លួន៕

 

អត្ថបទដែលជាប់ទាក់ទង