សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ជនជាតិ​ចិន​១៨​នាក់​​និង​​​ខ្មែរ​២​នាក់​ ដែលល្មើស​ប​​ម្រាម​​បិទ​ខ្ទប់​​​រាជ​ធា​នី​ភ្នំពេញ​

ខេត្តកំពង់ស្ពឺ​៖​ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនបរទេស​សញ្ជាតិ​ចិន​ ១៨​នាក់​ ស្រី​​០១​នាក់​ និង​ជនជាតិ​​ខ្មែរ​០២​​នាក់​ ជា​អ្នកបើកបរ​ ​ដែលបាបដឹក​ជនជាតិចិនទាំងនោះ គេច​ចេញ​​ពី​តំបន់​ក្រហម​ Lock down​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​ ១៨​ និង​០០​នាទី​យប់​ ម្ដុំ​វត្ដ​មហាមន្ដ្រី​ ស្ដា​ត​អូរ​ឡាំ​ពិ​ក​ សណ្ឋាគារ​ភ្នំពេញ​ អ៊ែ​រ៉ា​​។​

ការឃាត់ខ្លួនជនជាតិចិនខាងលនេះ ធ្វើឡើងកាលពី​ព្រឹក​ថៃ្ង​សុក្រ​ ទី​២៣​ ខែមេសា​ ឆ្នាំ​​២០​២​១​ នៅ​ចំណុច​ភូមិ​ពោធិ​កោង​ ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ។

ជន​ជាតិ​ចិន​ទាំងនេះ មានបំណងចេញពីរាជធានីភ្នំពេញ ​ធ្វើដំណើរឆ្ពោះ​​ទៅ​កាន់​ខេត្ត​បាត់ដំបង​ ប៉ុន្តែត្រូវ​សមត្ថ​កិច្ច​ចម្រុះខេត្តកំពង់ស្ពឺ ​ឃាត់ខ្លួននៅប៉ុស្តិ៍ត្រួតពិនិត្យ​ព្រំប្រទល់ឆ្លងកាត់ខេត្ត។

​​រាជរដ្ឋាភិបាល​កម្ពុជា​ បានហាម​​ការ​ធ្វើ​ដំណើរ​ចាក​ចេញពី​តំបន់​ក្រហម​ Lock​ down​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​តា​ខ្មៅ​ នៃ​ខេត្ដកណ្ដាល​ ​ត្រូវ​​​បិទ​ខ្ទប់​ទាំងស្រុង​ ដោយ​មិន​អនុញ្ញាត​ជា​ដាច់​ខាត​ (​លើកលែង​ការ​ធ្វើ​ដំណើរ​ របស់​​សមត្ថកិច្ច​ -​និង​អ្នកមាន​ភារកិច្ច​ចាំបាច់​បន្ទាន់​មួយ​ចំនួន​)​ ប៉ុណ្ណោះ​ ក្រៅពី​នោះ​ គឺ​​មិន​អនុញ្ញាត​ឱ្យ​ ធ្វើ​ដំណើរ​ចេញ​ -​ចូលនោះទេ។​

​លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ ខេត្ដកំពង់ស្ពឺ​ បានឱ្យ​ដឹង​ថា​ ជនបរទេស​សញ្ជាតិ​ចិន​​១៨​នាក់​ និង​ជនជាតិ​​​ខ្មែរ​​០២​នាក់​ គឺ​ពិតជាត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនពិតមែន។ ហើយក៏​បាន​បញ្ជូន​ ទៅកាន់​ទីតាំង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​ កម្ពុជា​ -​កូរ៉េ​ នៅ​ក្រុង​ច្បារមន​ ដើម្បី​​គណៈ​បញ្ជាការ​ឯកភាព ​រដ្ឋបាល​ខេត្ដកំពង់ស្ពឺ​ អនុវត្ត​​វិធានការ​​ផាកពិន័យ​អន្ដរការណ៍។​ ក្នុង​ករណី​ជនបរទេស​ទាំងនោះ​ មាន​គោល​ដៅ​​ច្បាស់លាស់​ គឺ​ប្រគល់​ជូន​ក្រុមហ៊ុន នាំ​ទៅ​គ្រប់គ្រងវិញ។​ រីឯ​​អ្នក​ល្មើស ​នឹង​វិធានការ​រដ្ឋបាល ​​ក្នុង​កំឡុង​ពេល​អនុវត្ត​​វិធានការ​សុខាភិបាល ​ទប់ស្កាត់​​ការ​ឆ្លង​រាល​ដាល​ នៃ​ជំងឺ​កូ​វី​ដ​ -១៩​ វិធានការ​ Lock down​ គឺ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​កាន់​តុលាការបន្តនីតិវិធី​តាមច្បាប់៕

​បច្ចុប្បន្ន​ ជនជាតិ​​ចិន​​ទាំង​​១៨​នាក់​ ត្រូវ​​បាន​ក្រុម​​ការ​​ងារ​ របស់​រដ្ឋបាល​ខេត្ដកំពង់ស្ពឺ​ ធ្វើ​ការ​ផាកពិន័យ​​អ​ន្ដ​រ​ការណ៍​ ហើយ​អ្នក​ពាក់ព័ន្ធ​​ ត្រូវកសាង​សំណុំរឿង​​ចាត់​​កា​​រ​​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕

 

 

 

អត្ថបទដែលជាប់ទាក់ទង