រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៥១១នាក់​ និងជាសះស្បើយ​៦២នាក់, ភ្នំពេញ៣១៨នាក់-ព្រះសីហនុ១២៦នាក់..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅល្ងាចថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥១១នាក់ និងជាសះស្បើយចំនួន ៦២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥០៩​នាក់ និងអ្នកដំណើរពីបរទេស ០២​នាក់។

ក្រសួងបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រាជធានីភ្នំពេញ ៣១៨នាក់, ខេត្តព្រះសីហនុ ១២៦នាក់, ខេត្តកណ្ដាល ៤៤នាក់, ខេត្តកំពង់ចាម ០៥នាក់, ខេត្តបន្ទាយមានជ័យ ០៤នាក់, ខេត្តកំពង់ឆ្នាំង ០៤នាក់, ខេត្តកំពង់ធំ ០២នាក់, ខេត្តស្វាយរៀង ០២នាក់, ខេត្ត) ត្បូងឃ្មុំ ០២នាក់ និងខេត្តតាកែវ ០២នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៩៣៥៩​នាក់, អ្នកជាសះស្បើយ ៣២១០​នាក់, ​អ្នកកំពុងព្យាបាល ៦០៧២​នាក់ និងមានអ្នកស្លាប់ ចំនួន ៧១​នាក់។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​២៤ ខែមេសា ឆ្នាំ ២០២១៖

អត្ថបទដែលជាប់ទាក់ទង