អភិបាលខេត្តព្រះសីហនុ នាំយកជំនួយសម្តេច ហ៊ុន សែន ផ្តល់ជូនពលរដ្ឋក្រីក្រ ក្នុងអំំឡុងពេលជំងឺកូវីដ-១៩ រាលដាលធ្ងន់ធ្ងរ

ខេត្តព្រះសីហនុ៖ នៅព្រឹក​ថ្ងៃទី​២៥ ​ខែមេសា​ ឆ្នាំ​២០២១​ លោក គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ​ បាន​​នាំយកជំនួយមនុស្សធម៌ របស់ម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​​ផ្តល់​​ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត​ និងជួបការលំបាក នៅក្នុងអំឡុងពេល​ជំងឺកូវីដ-១៩ រាតត្បាតនៅក្នុងមូលដ្ឋាននេះធ្ងន់ធ្ងរ។​​

នាឱកាសនោះ លោក គួច ចំរើន ​មានប្រសាសន៍ថា ក្នុង​នាមអាជ្ញាធរខេត្តព្រះសីហនុ សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋ​ បង្កេីនការប្រុងប្រយត្ន័ និងគោរពតាមវិធានការ ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ០៣កុំ និង០៣ការពារ ឲ្យបានជាប្រចាំ ប្រយោជន៍ដើម្បីទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឲ្យបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង