លោក តាក វណ្ណថា ​តំណាងរាស្ត្រមណ្ឌលព្រះសីហនុ ចុះ​សួរសុខទុក្ខក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ នៅមណ្ឌលសុខភាព​ស្រុកកំពង់សិលា

ខេត្តព្រះសីហនុ៖ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លោក តាក វណ្ណថា នៅថ្ងៃអាទិត្យ ទី​២៥ ខែមេសា ឆ្នាំ​២០២១នេះ បានចុះជួបសួរសុខទុក្ខ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ លោក ហ៊ុន ម៉ានី ចំនួន ២១នាក់។​ ក្នុងនោះ មានបុគ្គលិកមណ្ឌលសុខភាព ចំនួន១០នាក់ នៅមណ្ឌលសុខភាពតក្កវិទ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលកំពុងបំពេញការងារ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ​ពិធីជួបជុំនេះ ក៏មានការចូលពី​ លោក ដឹក ហួរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៅ សេរីវឌ្ឍនៈ អភិបាលស្រុកកំពង់សិលាផងដែរ។

នាឱកាសនោះ លោក តាក វណ្ណថា តំណាងរាស្ត្រមណ្ឌលព្រះសីហនុ ក៏បានចំណាយថិកាឧបត្ថម្ភទៅលើអាហារថ្ងៃត្រង់ ០១ពេល និងឧបត្ថម្ភថវិកាជូនក្រុមគ្រូពេទ្យទាំងអស់ ដោយក្នុងម្នាក់ៗ​ចំនួន​១០មុឺនរៀល។

ព្រមជាមួយគ្នានេះ អ្នកតំណាងរាស្ត្ររូបនេះ ក៏បានចុះជួបសំណេះសំណាល និងផ្តល់​​ថវិកាចំនួន ០៤ម៉ឺនរៀល​បន្ថែមទៀត ឧបត្ថម្ភជូនស្ត្រី​​ ​ទើបសម្រាលកូនខ្ចី ចំនួន​០៣នាក់ នៅមណ្ឌលសុខភាពខាងលើនេះ​ ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង