រាជរដ្ឋាភិបាលកម្ពុជា ​​បញ្ចប់បម្រាមធ្វើដំណើរ និងបើករមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ឲ្យដំណើរការឡើងវិញ

រាជធានីភ្នំពេញ​៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា វិញហើយ។

នៅក្នុងសេចក្តីសម្រេចនោះ ត្រង់ចំណុច ប្រកាស១ បានបញ្ជាក់​ថា ​បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ (ពោលគឺអាចចេញចូលឆ្លងពីខេត្តមួយទៅខេត្តមួយបាន)។

​សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានា ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានា របស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន​។

​សេចក្ដីសម្រេចខាងលើនេះ ​រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឲ្យមានការចេញចូលរាជធានី-ខេត្ត ដូចធម្មតាឡើងវិញ ប៉ុន្ដែតំបន់ភូមិសាស្ដ្ រដែលត្រូវបានបិទខ្ទប់ ពិសេសរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល គឺនៅអនុវត្តដដែល។ រហូតមានការសេចក្ដីសម្រេចថ្មីបន្ថែមទៀត៕​

អត្ថបទដែលជាប់ទាក់ទង