រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​៦១៦នាក់ និង​ជាសះស្បើយ១៩០នាក់, ភ្នំពេញ ៥៤៦នាក់-កណ្តាល២៤នាក់-ព្រះសីហនុ២០នាក់..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បង្ហាញថា រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន ៦១៦នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ១៩០នាក់។ ក្នុងនោះ រាជធានីភ្នំពេញ ៥៤៦នាក់, ខេត្តកណ្ដាល ២៤នាក់, ខេត្តព្រះសីហនុ ២០នាក់, ខេត្តព្រៃវែង ០៨នាក់, ខេត្តតាកែវ ០៧នាក់, ខេត្តមណ្ឌលគិរី ០២នាក់, ខេត្តស្វាយរៀង ០២នាក់, ខេត្តកំពង់ឆ្នាំង ០២នាក់, ខេត្តកំពង់ធំ ០២នាក់, ខេត្តកោះកុង ០២នាក់ និងខេត្តកំពង់ស្ពឺ ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប​ ៩៩៧៥​នាក់, អ្នកជាសះស្បើយ ៣៤០០​នាក់, អ្នកកំពុងព្យាបាល​ ៦៤៩៥​នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ៧៤​នាក់។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង