រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី៥៨០នាក់ និងជាសះស្បើយ​១៧៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី ចំនួន ៥៨០នាក់ និងមានឣ្នកជាសះស្បើយ​ចំនួន ១៧៧នាក់។ ​ករណីឆ្លងសហគមន៍ ៥៧៩​នាក់ និងអ្នកដំណើរពីបរទេស ០១​នាក់។ ក្នុងនោះ រាជធានីភ្នំពេញ ៣៣៧នាក់, ខេត្តព្រះសីហនុ ៩១នាក់, ខេត្តបន្ទាយមានជ័យ ៩១នាក់, ខេត្តកណ្ដាល ៥១នាក់, ខេត្តកំពង់ធំ០២នាក់, ខេត្តព្រៃវែង ០២នាក់, ខេត្តស្វាយរៀង ០១នាក់, ខេត្តត្បូងឃ្មុំ ០១នាក់, ខេត្តកែប ០១នាក់, ខេត្តកំពង់ឆ្នាំង ០១នាក់ និងខេត្តកំពង់ស្ពឺ ០១នាក់។

ក្រសួងសុខាភិបាល បានបញ្ជក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប​ ១០៥៥៥​នាក់, អ្នកជាសះស្បើយ​ ៣៥៧៧​នាក់, អ្នកកំពុងព្យាបាល​ ៦៨៩២​នាក់ និងមានអ្នកស្លាប់ចំនួន ៧៩​នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​២៦ ខែមេសា ឆ្នាំ ២០២១៖

អត្ថបទដែលជាប់ទាក់ទង