រដ្ឋបាលខេត្តព្រះសីហនុ ​ផ្អាកទីតាំងរោងចក្រ និងផ្សារ​៣កន្លែងទៀត​ក្នុងក្រុងនេះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញប្រកាសផ្អាកទីតាំងរោងចក្រ និងផ្សារចំនួន ០៣កន្លែងទៀត ក្នុងក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ទីតាំងដែលត្រូវ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង ឲ្យម្ចាស់អាជីវកម្មទាំង ០៣ផ្អាកសកម្មភាពជាបណ្តោះអាសន្ន​ខាងលើនេះ រួមមាន៖ ផ្សារតារាសំណាងឃ្លាំងលើ, ផ្សារយាយទូច មុខ​រោង​ចក្រញូ ស្តារ , រោងចក្រញូ ស្តារ មានទីតាំងក្នុងសង្កាត់លេខ១ ​គឺចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២១តទៅ..។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង