នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនក្មេងទំនើង​៤នាក់ និង​​ផាកពិន័យ​ម្នាក់​២លានរៀល ករណីប្រមូលផ្តុំគ្នាល្មើសវិធានការសុខាភិបាល

រាជធានីភ្នំពេញ​៖ កាលពីថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង ១៤ និង៣០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង បាន​ឃាត់ខ្លួន​ក្មេងទំនើងចំនួន​ ០៤នាក់ និង​ផាកពិន័យក្នុងម្នាក់០២លានរៀល ករណីល្មើសវិធានការសុខាភិបាល (ប្រមូលផ្តុំជួបជុំគ្នាតាមទីសាធារណៈ) នៅចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។

មន្ត្រីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ​ជនសង្ស័យទាំង០៤នាក់រួមមាន៖
១-ឈ្មោះ រតនៈ​ បញ្ញារ័ត្ន ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន)​។
២-ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ភារៈពេទ្យ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)​។
៣-ឈ្មោះ ជៀស ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនអីវ៉ាន់អនឡាន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)​។
៤-ឈ្មោះ លឹម ចាន់លិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មររោងចក្រ ស្នាក់នៅបន្ទប់ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)

បច្ចុប្បន្ន ជនល្មើសទាំង ០៤នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង