ក្រសួងធនធានទឹកថា ពីថ្ងៃទី២៨ ខែមេសា ដល់​ថ្ងៃទី​៤ ខែឧសភា​ ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន..

រាជធានីភ្នំពេញ​៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះថា ​ស្ថានភាពធាតុអាកាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។

ផ្តើមពីស្ថានភាពអាកាសធាតុដូចបាន ប្រកាសជូនដំណឹងខាងលើនេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅបណ្តាខេត្ត នៃតំបន់វាលទំនាបកណ្តាល។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្តុនិយម ចុះថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង