ក្រសួងសុខាភិបាល ហាមជនជាតិឥណ្ឌា និងជនបរទេសធ្វើដំណើរឆ្លងកាត់ប្រទេសឥណ្ឌា មិនឲ្យចូលមកកម្ពុជាមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងមេរោគបម្លែងថ្មី

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយបានសម្រេចហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជា មួយរយៈ រហូតដល់មានការជូនដំណឹងជាថ្មី ចំពោះជនជាតិឥណ្ឌ និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេលបីសប្តាហ៍ មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង