សម្តេច ហ៊ុន សែន៖ ប្រជាជនរស់នៅតំបន់ក្រហម ត្រូវទទួលបានការចាក់វ៉ាក់សាំង​ ដោយកម្លាំងកងទ័ព​

រាជធានីភ្នំពេញ៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បានបង្ហោះនៅលើផេក​ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២១ មានខ្លឹមសារថា «ថ្ងៃនេះ ជាថ្ងៃទី៤នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញ មានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជន នៅតំបន់ក្រហមដោយកម្លាំងកងទ័ព។

មានបងប្អូនមួយចំនួន ចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំ ដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេល ដែលខ្ញុំធាក់កង់ហាត់ប្រាណ។ ​សុខភាព​ខ្ញុំ ល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិច ព្រោះផ្ទះមួយនៅម្នាក់ឯង អត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំ ត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេច និងបញ្ជាគ្រប់គ្រង​ប្រទេស​នៅដំណើការ​ធម្មតា មិនមានអ្វី​រាំងស្ទះឡើយ៕

អត្ថបទដែលជាប់ទាក់ទង