​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​២៨​ មេ​សា​ មាន១២​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ២៤​នាក់​ និងដកហូត​សារធាតុ​ញៀន​ជាង​១០​គីឡូក្រាម​

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ចនគរបាល នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា មានជនសង្ស័យ​ចំនួន​ ២៤​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿង​ញៀន​ ចំនួន​ ១២​ករណី នៅទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៨​ ខែមេសា ឆ្នាំ​២០២១​នេះ​​។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ២៤​នាក់​ គឺ​​៖​ ករណី​ជួញដូរ​ ១១​ករណី​ និងឃាត់​ ២១​នាក់​,​ ករណីប្រើប្រាស់​ ០១​ករណី​ និងឃាត់ខ្លួនជនពាក់ព័ន្ធ ០៣​នាក់​។​

ចំពោះ​វត្ថុ​តាង ​ដែលសមត្ថកិច្ច ​ចាប់​យក​សរុប​ ក្នុង​ថ្ងៃ​ទី​២៨​ ខែមេសា​ រួម​មាន​៖

  • មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ៨៥៦៩,៧៤​ក្រាម​ និង​២៤​កញ្ចប់​តូច​។​
  • ​កេ​តា​មីន​(ke)​ =​ ៩៥៨,៣៦​ក្រាម​។​
  • ​អ៊ិ​ច​ស្តា​ស៊ី​(mdma)​ =​ ១២៥៦,០៣​ក្រាម​។​
  • ​ហេ​រ៉ូ​អ៊ី​ន​(Heroine)​ =​ ១០៣៦,០៨​ក្រាម​។​

​លទ្ធផលបង្ក្រាបបទល្មើស​ខាងលើ​នេះ មានសមត្ថកិច្ចនគរបាលចំនួន ០៩​អង្គភាព​​ បាន​ចូលរួម មានដូចជា​​៖​

​១​ /​ បាត់ដំបង​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក ​Ice​ ១,៣២​ក្រាម​។​

២​ /​ កំពង់ចាម​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៣​នាក់​ ចាប់​យក ​Ice​ ១,០០​ក្រាម​។​

៣​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០៣​នាក់​ ចាប់​យក​ Ice​ ៣,៣១​ក្រាម​។​

៤​ /​ កណ្តាល​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក ​Ice​ ០,៣៨​ក្រាម​។​

៥​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក ​Ice​ ០២​កញ្ចប់​តូច​។​

៦​ /​ សៀមរាប​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០៣​នាក់​ ចាប់​យក​ Ice​ ៦៣,៦៥​ក្រាម​។​

៧​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០​នាក់​ ចាប់​យក ​Ice​ ៨៥០០,០៨​ក្រាម​,​ ke​ ៩៥៨,៣៦​ក្រាម​,​ mdma​ ១២៥៦,០៣​ក្រាម​ និង ​Heroine​ ១០៣៦,០៨​ក្រាម​។​

៨​ /​ ឧត្តរមានជ័យ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក ​Ice​ ០១​កញ្ចប់​តូច​។​

៩​ /​ ព្រះ​វិហារ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៥​នាក់​ ស្រី​ ០១​នាក់​ ចាប់​យក ​Ice​ ២១​កញ្ចប់​តូច​ ៕

អត្ថបទដែលជាប់ទាក់ទង