​សមត្ថកិច្ច​ននគរបាលរាជធានីភ្នំពេញ​ កំពុងស្វែងរកម្ចាស់ផេក​Khmer Plus ដែល​Livedព័ត៌មានមិនពិតបំពុលសង្គម​..

ខេត្តព្រះសីហនុ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សី​កែវ​ កំពុងតែស្វែងរកម្ចាស់ផេកឈ្មោះ Khmer Plus ដែលបាន Lived ព័ត៌មានមិនពិតបំពុលសង្គម ដែលថា ម្ចាស់ផ្ទះជួលមួយកន្លែង មានទីតាំងក្នុងសង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សូីកែវ បានចាក់សោរមិនឲ្យអ្នកជួលជាច្រេីននាក់ ចេញមកខាងក្រៅ​បន្ទប់ ហេីយ​ម្ចាស់ផ្ទះជួលនោះ បានលក់ទំនិញថ្លៃ ១​ ទ្វេរ ជា២ ជូនដល់អ្នកជួលបន្ទប់ ដែលផ្សាយខុស​ទាំងស្រុង ដេីម្បីឲ្យ​ចូលខ្លួនមកបំភ្លឺលេីករណី Lived ព័ត៌មានមិនពិតខាងលើនេះ។

សេចក្តីបកស្រាយបំភ្លឺព័ត៌មាន​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន​នគររាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានសហការជាមួយអជ្ញាធរសង្កាត់ទួលសង្កែទី១ បានចុះដល់ទីតាំងជាក់ស្តែង ហេីយបានធ្វេីការសាកសួរម្ចាស់បន្ទប់​ជួល គាត់បានបញ្ជាក់​ច្បាស់ថា ដោយអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចុះណែនាំផ្ទាល់របស់អជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ទីតាំងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅទីនេះ មិនត្រូវបានអនុញ្ញាត​ឲ្យចេញក្រៅផ្ទះនោះទេ បេីសិនជាមិនមានការចាំបាច់​។

ដេីម្បីឆ្លេីយតបទៅនឹងការ Lived ព័ត៌មានខុសពីការពិតនេះ​ កាលពីវេលាម៉ោង ០៥ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ​ប្រជាពលរដ្ឋចំនួន​ ០៥រូប តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ ដែលបានជួលបន្ទប់ នៅទីតាំងបាន​បញ្ជាក់​ខាងលេី​ បានចូលខ្លួនមកធ្វេីការបំភ្លឺ​ និងបកស្រាយជូនប្រជាពលរដ្ឋទាំងអស់ ដោយបានថតវីដេអូខ្លី​ ​មកបញ្ជាក់​ថា​ ការ Lived របស់ផេក​ Khmer Plus គឺខុសពីការពិតទាំងស្រុង​ ជាការ Lived ក្នុងគោល​បំណងអាក្រក់បំពុលបរិយាកាសសង្គម​។ ជាក់ស្តែងម្ចាស់បន្ទប់គាត់អនុវត្តបានយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់អជ្ញាធរមូលដ្ឋាន​ ហេីយអ្នកជួលបន្ទប់ក៏បានបញ្ជាក់បន្ថែមថា​ បេីមានបញ្ហាសុខភាព​ ឬកិច្ចការចាំបាច់ណាមួយ ក៏ម្ចាស់បន្ទប់ជួលគាត់រាយការណ៍ទៅអជ្ញារមូលដ្ឋាន ដេីម្បីសុំការអនុញ្ញាតឲ្យចេញដែរ។ ជាងនេះទៀត ក៏មិនមានការលក់បន្លែ​ ត្រី​ សាច់​ ក្នុងតម្លៃខ្ពស់ទ្វេរដង​ ដូចសារព័ត៌មានខាងលើ បាន Lived នោះទេ​។

ទាក់ទិនការ Lived របស់សារព័ត៌មាន Khmer Plus ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សី​កែវ​ ក៏កំពុងតែស្វែងរកម្ចាស់ផេកនេះ ដេីម្បីឲ្យ​ចូលខ្លួនមកបំភ្លឺលេីករណី Lived ព័ត៌មានមិនពិត ដែលនាំឲ្យមានការយល់ច្រឡំខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង