ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៦៩៨នាក់ និងជាសះស្បើយ៩៩៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដែលទើបផ្សព្វផ្សាយនៅព្រលប់ថ្ងៃដដែលនេះ បានឲ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៩៨នាក់ទៀត និងជាសះស្បើយ៩៩៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៦៩៧នាក់ និងអ្នកដំណើរពីបរទេស ០១នាក់។

ក្រសួងបញ្ជាក់ថា ក្នងចំណោមអ្នកឆ្លងថ្មី គឺរាជធានីភ្នំពេញ ៥៥៨នាក់, កណ្ដាល ៧២នាក់, បន្ទាយមានជ័យ ៤៣នាក់, ព្រះសីហនុ ១៦នាក់, តាកែវ ០៣នាក់, កំពង់ស្ពឺ ០៣ និងខេត្តពោធិ៍សាត់ ០២នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១១៧៦១នាក់, អ្នកជាសះស្បើយ ៤៦៩៨នាក់, អ្នកកំពុងព្យាបាល ៦៩៦៨នាក់ និងអ្នកស្លាប់ ៨៨នាក់៕

អត្ថបទដែលជាប់ទាក់ទង