លោកឧកញ៉ា ទៀ វិចិត្រ ទិញបន្លែត្រីសាច់ជាងដប់តោន ​ឧបត្ថម្ភជូន រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចែកជូនពលរដ្ឋរស់នៅតំបន់ក្រហម..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថា​ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២១នេះ រូបលោកបានទិញបន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ​ត្រៀមនាំយកទៅប្រគល់ជូន រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ សម្រាប់បំពេញតម្រូវការចាំបាច់ ក្នុងអំឡុងពេលបិទខ្ទប់ ការពារជំងឺកូវីដ-១៩ មិនឲ្យរាតត្បាតធ្ងន់ធ្ងរ នាមូលដ្ឋាននេះ។

លោកឧកញ៉ា បន្តថា បន្លែ ត្រីសាច់ និងគ្រឿងឧបភោគទាំងនោះរួមមាន៖ ត្រីរ៉ស់ងៀត 1000 kg, សាច់ក្រក 1000 kg និង បន្លែចម្រុះជាច្រើនមុខ មានចំនួន 11600 kg។

​លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) ផងនោះ បញ្ជាក់​ថា ការចែករំលែក នូវបន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគទាំងនេះ គឺជាការចែករំលែក ជូនប្រជាពលរដ្ឋ ជួបការលំបាក ហើយមានជីវភាពខ្វះខាត ​ខណៈប្ររទេសកម្ពុជា កំពុងឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយឡែក នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែមេសា ឆ្នាំ​២០២១នេះដែរ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ក៏បានចាត់​ឲ្យតំណាង របស់លោក គឺ លោក តេង ភីស៊ាន នាំយកឯកសណ្ឋានប្រជាការពារជាច្រើនកំប្លេរ យកទៅឧបត្ថម្ភជូនប្រជាការពារ​នៅប៉ុស្តិ៍នគរបាល នៃរដ្ឋបាលឃុំគិរីចុងកោះ ស្ថិតក្នុងខេត្តតាកែវ សម្រាប់ពាក់បម្រើការ លើការងារ ការពារ ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ​ក្នុងមូលដ្ឋាននេះ ដើម្បីជាការលើកទឹកចិត្ត នៅក្នុងកាលៈទេសៈ ប្រទេសកម្ពុជា កំពុងរាតត្បាតដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

​នាឱកាសនោះដែរ ​សមត្ថកិច្ចនគរបាលប្រចាំប៉ុស្តិ៍រដ្ឋបាលឃុំគិរីចុងកោះ ខេត្តតាកែវ ក៏បានថ្លែងអំណរគុណ ​លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានផ្តល់សម្លៀលបំពាក់ជាច្រើន​កំប្លេរ ឧបត្ថម្ភជូនដល់ប្រជាការពារ នៅមូលដ្ឋាននេះ ដើម្បីមានឯកសណ្ឋានស្លៀកពាក់ឲ្យបានសមរម្យ ក្នុងពេលបំពេញការងារថែរក្សាសន្តិសុខ ​ជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននេះ ឲ្យមាន​សុវត្ថិភាព​ល្អ៕

អត្ថបទដែលជាប់ទាក់ទង