រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៨៨០នាក់, ជាសះស្បើយ២៨៨នាក់ និងស្លាប់៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន៨៨០នាក់, ជាសះស្បើយ ចំនួន២៨៨នាក់ និងស្លាប់ចំនួន០៣នាក់។

ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី គឺរាជធានីភ្នំពេញ
៥១៨នាក់, ព្រះសីហនុ ១៨៧នាក់, កណ្តាល ៧៣នាក់, កំពង់ចាម ៣៩នាក់, បន្ទាយមានជ័យ ៣៦នាក់, កំពង់ស្ពឺ ០៩នាក់, តាកែវ ០៥នាក់, កំពង់ធំ ០៤, កំពង់ឆ្នាំង ០៣នាក់, ព្រៃវែង ០២នាក់, ពោធិ៍សាត់ ០១នាក់, កោះកុង ០១នាក់, សៀមរាប ០១នាក់ និង ត្បូងឃ្មុំ ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៦៤១នាក់,អ្នកជាសះស្បើយ ៤៩៨៦នាក់, អ្នកកំពុងព្យាបាល ៨១១៩នាក់ និងមានអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ មានចំនួនន ៩១នាក់។

ព្រមជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការកែតម្រូវតួលេខ នៅក្នុងតារាងនៃទំព័រទី០៣ ត្រង់ចំណុច ៤.៣៨ និងចំនួនសរុបឣ្នកកំពុងសម្រាកព្យាបាល ដែលមានដូចខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង