​អភិបាលខេត្តព្រះសីហនុ ​បញ្ជាឱ្យ​សមត្ថកិច្ច​រៀបចំនីតិវិធី​បណ្តេញ​​ចិន​២នាក់ ចេញពីកម្ពុជា ព្រោះផ្គើននឹងបំរាមទប់ស្កាត់​កូវីដ-១៩

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចជំនាញ រៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន ចំនួន​០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត បន្ទាប់ពីជនជាតិចិទាំង ០២នាក់នេះ បានផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ ក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ដោយឡែក ចំពោះបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូ ដឹកជនជាតិចិនទាំង ០២នាក់ខាងលើនេះ សមត្ថកិច្ច នឹងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងទេ។

រដ្ឋបាលខេត្តព្រះសីហនុ សូមសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង​៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ឲ្យទទួលបានជោគជ័យ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង