រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​​៧៦១នាក់ និង​ជាសះស្បើយ​​១៦៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​៧៦១នាក់ និងមានឣ្នកជាសះស្បើយ​​ចំនួន ១៦៦នាក់។ ករណីឆ្លងសហគមន៍ ៧៦០នាក់ និងអ្នកដំណើរពីបរទេស ចំនួន ០១នាក់។ ក្នុងចំណោមនេះ គឺរាជធានីភ្នំពេញ ៤០៨នាក់, ខេត្តកណ្ដាល ១៤៤នាក់, ខេត្តព្រះសីហនុ ៨៣នាក់, ខេត្តបន្ទាយមានជ័យ ៦៧នាក់, ខេត្ត​តាកែវ ១៥នាក់, ខេត្តសៀមរាប ១៤នាក់, ខេត្តកំពង់ស្ពឺ ១៣នាក់, ខេត្តកំពង់ចាម ០៦នាក់, ខេត្តត្បូងឃ្មុំ ០៥នាក់, ខេត្តព្រៃវែង ០៣នាក់, ខេត្តកំពង់ធំ ០១នាក់ និងខេត្តកោះកុង ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប​ ១៣៤០២នាក់។ អ្នកជាសះស្បើយ ៥១៥២នាក់។ អ្នកកំពុងព្យាបាល ៨១៥០នាក់ និងស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ៩៣នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​៣០ ខែមេសា​ ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង