រថយន្តមួយគ្រឿងឆេះអស់ទាំងស្រុង ទិសដៅដឹកទំនិញ ពីខេត្តកោះកុងទៅខេត្តកំពត

ខេត្តកោះកុង៖ អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ បានឲ្យសារព័ត៌មានដឹងតាមផេកហ្វេកប៊ុកថា មានករណីរថយន្តឆ្លងអគ្គីភ័យបាងឆាបឆេះខ្លាំង រហូតខូចខាតទាំងស្រុង។

ហេតុការណ៍នៅថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១ វេលាម៉ោង ១៤និង​នាទី នៅចំណុចអន្ទង់អាំងធំ ចន្លោះគីឡូម៉ែត្រ 60/61 ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក មានករណីរថយន្តត្រូវអគ្គីភ័យឆាបឆេះ(ខូចខាតទាំងស្រុង)មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ។ រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពត 2A-9899 ទិសដៅដឹកទំនិញពីខេត្តកោះកុងទៅខេត្តកំពត។

ប្រភពពីសមត្ថកិច្ចស្រុកបុទុមសាគរ បញ្ជាក់​ថា អ្នកបើកបររថយន្តឈ្មោះ ហង្ស សួង អាយុ ៣៥ឆ្នាំ និងអ្នករួមដំណើរម្នាក់ (មិនបណ្ដាលឱ្យរងរបួសទេ) ចំណែករថយន្តនិងទំនិញខូចខាតទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង